បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Tottenham Hotspur បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអតីតខ្សែបម្រើក្រុម Manchester United កីឡាករ Angel Gomes ក្នុងខែមករា។
កីឡាករ Gomes បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប Lille ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើនរួមទាំង Spurs ដែលចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ៕