Man Utd កំពុងពិភាក្សារឿងមួយនឹងកីឡាករ Amad Diallo

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានឱ្យដឹងថាក្រុម Manchester United កំពុងតែរៀបចំផ្តល់ជូនខ្សែបម្រើស្លាប Amad Diallo នូវកិច្ចសន្យារយៈពេលវែងថ្មីមួយ។ កីឡាករវ័យ ២២ ឆ្នាំបានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ប៉ុន្តែ United មានជម្រើសក្នុងការពន្យាការស្នាក់នៅរបស់គាត់សម្រាប់រយៈពេល ១២ ខែបន្ថែមទៀត។

ប្រសិនបើក្លឹប និងតំណាងរបស់ Diallo មិនអាចឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌថ្មីក្នុងប៉ុន្មានខែខាងមុខនេះ នោះក្លឹប United នឹងប្រើប្រាស់នៅជម្រើសបន្តកុងត្រារយៈពេល ១២ខែទៀត។ កត្តានេះអាចធានាបានមិនអោយខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័ររូបនេះចូលខ្លួនក្នុងការចរចារជាមួយក្លឹបបរទេសនៅដើមខែមករាខាងមុខ៕

Previous articleVitor Roque បង្ហាញអារម្មណ៍ពិត ក្រោយខ្ចីជើងទៅកាន់ក្លឹប Real Betis
Next articleAl-Nassr ចង់បានអតីតគ្រូបង្វឹកក្លឹប AC Milan មកជំនួសកន្លែងលោក Luis Castro