បរទេស៖ កីឡាករ Vitor Roque ចង់ស្នាក់នៅជាអចិន្ត្រៃយ៍នៅ Real Betis បន្ទាប់ពីជួបបញ្ហាខកចិត្តនៅ Barcelona។
Roque បាននិយាយថា៖ “Betis គឺជាក្លឹបដ៏អស្ចារ្យមួយ ហើយជាការពិតណាស់ ខ្ញុំចង់ស្នាក់នៅទីនេះជាច្រើនរដូវកាល និងបង្កើតប្រវត្តិសាស្ត្រ”។
“ខ្ញុំមិនបានគិតច្រើនទេនៅពេលដែលខ្ញុំទទួលបានឱកាសនេះ ខ្ញុំត្រូវការការផ្លាស់ប្តូរក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានឆ្លងកាត់ពេលវេលាដ៏ស្មុគស្មាញ ឥឡូវនេះខ្ញុំសប្បាយចិត្តណាស់ដែលបានមកទីនេះ។ ខ្ញុំបានកំណត់គោលដៅរបស់ខ្លួន ដោយស៊ុតអោយបានច្រើនជាង ១០គ្រាប់”។
លោក Angel Haro ប្រធាន Betis បាននិយាយថា “Betis មានជម្រើសទិញផ្តាច់សម្រាប់គាត់។ រឿងសំខាន់គឺថាគាត់សប្បាយចិត្ត។ យើងនឹងមើលស្ថានភាពយ៉ាងណានៅរដូវក្តៅក្រោយ”៕