ប្រធានផ្នែកកីឡារបស់ក្លឹប Napoli បង្ហើបអំពីអនាគតកីឡាករ Khvicha Kvaratskhelia និង Alex Meret

បរទេស៖ នេះបើយោងតាមប្រធានផ្នែកកីឡារបស់ក្លឹប Napoli លោក Giovanni Manna បានអោយដឹងថាក្លឹបកំពុងចរចាយ៉ាងសកម្មនូវកិច្ចសន្យាថ្មីសម្រាប់ Khvicha Kvaratskhelia និង Alex Meret។ កីឡាករទាំងពីរត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ចំពោះអនាគតរបស់ Napoli ហើយក្លឹបបានប្តេជ្ញាចិត្តរក្សាទុកពួកគេនៅក្លឹបឱ្យបានយូរ។

លោក Manna បានប្រាប់ Sky Sport Italia ខណៈពេលដែលនិយាយអំពី Kvaratskhelia ថា៖ “គាត់នៅមានកិច្ចសន្យារយៈពេល ៣ឆ្នាំទៀត។ មានក្រុមជាច្រើនដែលបានទៅជួបគាត់ ប៉ុន្តែយើងបានចែករំលែកនូវបំណងប្រាថ្នាដើម្បីបន្តជាមួយគ្នា។ យើងកំពុងធ្វើការជាមួយភ្នាក់ងាររបស់កីឡាករ ដើម្បីអាចឈានដល់ការបន្តកុងត្រាថ្មី។ យើងរក្សាភាពស្ងប់ស្ងាត់ យើងមិនប្រញាប់នោះទេ”។

ដោយឡែកសម្រាប់រឿងកីឡាករ Meret គាត់បាននិយាយថា៖ “យើងមានបំណងប្រាថ្នាចង់រក្សាទុកគាត់ ហើយគាត់ចង់បន្តជាមួយយើង។ គាត់គឺជាអ្នកចាំទីដ៏សំខាន់ម្នាក់”៕

Previous articleAC Milan ផ្តាំទៅក្លឹប Barca រឿងចង់បានកីឡាករ Rafael Leao ថា
Next articleVitor Roque បង្ហាញអារម្មណ៍ពិត ក្រោយខ្ចីជើងទៅកាន់ក្លឹប Real Betis