បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester United ត្រៀមប្រជែង ដើម្បីចុះហត្ថលេខាយកតារាឆ្នើម Leon Goretzka នៅក្នុងទីផ្សារបន្ទាប់។
ខ្សែបម្រើដែលកំពុងតស៊ូក្នុងការស្វែងរកពេលវេលាលេងបន្ថែម កំពុងតែមានព័ត៌មានចចាមអារ៉ាមក្នុងការចាកចេញពី Allianz Arena ទោះជាយ៉ាងណាក៏ដោយប្រាក់ឈ្នួលបច្ចុប្បន្នរបស់គាត់ ២៧៣,០០០ ផោនក្នុងមួយសប្តាហ៍អាចប៉ះពាល់ដល់ការផ្ទេររបស់គាត់ទៅ Old Trafford ៕