Real Madrid សម្លឹងរកមើលការផ្ទេរខ្សែការពារចំនួន ២រូបនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Real Madrid កំពុងសម្លឹងមើលការផ្ទេរយកខ្សែការពារ Gasiorowski របស់ក្លឹប Valencia និងខ្សែការពារកណ្តាលរបស់ក្លឹប Palmeiras កីឡាករ Vitor Reis ដើម្បីពង្រឹងខ្សែការពាររបស់ក្លឹប។

ក្លឹបអធិរាជស បានបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារវ័យក្មេងរបស់បារាំង Leny Yoro នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅមុន ប៉ុន្តែក្រោយមក កីឡាករវ័យក្មេងរូបនេះបានផ្ទេរទៅកាន់ Old Trafford៕

Previous articleក្លឹបយក្សនៅ Premier League ចំនួន ៣ ចង់បានខ្សែបម្រើ Chris Rigg
Next articleនៅសុខៗ ស្រាប់តែ Liverpool សម្រេចចិត្តយ៉ាងនេះចំពោះ Luis Diaz