បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាត់ការក្លឹប Bayern Munich លោក Kompany បាននិយាយអំពីកីឡាករ Michael Olise ថា៖
“គាត់ជាកីឡាករដែលមានទេពកោសល្យម្នាក់។ វាពិតជាអស្ចារ្យណាស់ដែលក្លឹប Bayern មានកីឡាករល្អៗជាច្រើន។ កីឡាករ Michael ធ្វើបានល្អណាស់។ ការចាប់ផ្តើមរបស់គាត់នៅ Bayern មិនអាចប្រសើរជាងនេះទេ។ គាត់ត្រូវតែបន្តធ្វើតាមរបៀបនេះទៀត។ ខ្ញុំមិនមានអារម្មណ៍ថាគាត់ជាកីឡាករដែលមានសំពាធច្រើនទេ”៕