បរទេស៖ កីឡាករ Chiesa បានចុះហត្ថលេខាមកចូលរួមជាមួយនឹងក្លឹប Liverpool នៅរដូវក្តៅនេះ ពីក្លឹប Juventus ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ បន្ទាប់ពីត្រូវបានគ្រូបង្វឹក Thiago Motta ប្រាប់គាត់ថាគាត់មិនស្ថិតនៅក្នុងគម្រោងសម្រាប់ពេលអនាគតរបស់ក្លឹបនោះទេ។ កីឡាករសញ្ជាតិអ៊ីតាលីបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតដណ្តើមពានរង្វាន់ Champions League កាលពីពាក់កណ្តាលសប្តាហ៍ជាមួយនឹងក្រុម AC Milan ហើយក្នុងនោះគាត់បានបង្ហាញខ្លួនជាលើកដំបួងរបស់ខ្លួនសម្រាប់ក្រុម Liverpool នៅកីឡដ្ឋាន Anfield កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមិនស្ថិតនៅក្នុងកៅអីបម្រុងទៀត ដោយបានយកឈ្នះក្រុម Bournemounth ក្នុងលទ្ធផល ៣ទល់នឹង០។
កីឡាករ Chiesa ប្រឈមមុខនឹងការប្រកួតប្រជែងសម្រាប់ជម្រើសដំបូងជាមួយនឹងកីឡាករ Mohamed Salah, Luis Diaz, Cody Gakpo, Diogo Jota និង Darwin Nunez ប៉ុន្តែគោលដៅគឺការបង្ហាញខ្លួនលើកដំបូង បន្ទាប់ពីរីករាយជាមួយនាទីដំបូងរបស់គាត់សម្រាប់ក្រុមហង្សក្រហម ។ បុរសសញ្ជាតិអ៊ីតាលីនិយាយថា វាជាការធូរស្បើយក្នុងការលេងនៅកីឡដ្ឋាន Anfield កាលពីថ្ងៃសៅរ៍ ជាពិសេសនៅពេលដែលការប្រកួតបានបញ្ចប់ដោយការទទួលជ័យជម្នះយ៉ាងខ្លាំងសម្រាប់ក្រុមម្ចាស់ផ្ទះ។
គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបថា៖ “លឺទេ អ្នកមិនមែនធ្វើអ្វីតែម្នាក់ឯនោះទេ សម្រាប់ពេលដំបូងដែលចាប់ផ្តើមពីកៅអីបម្រុង។ វាពិតជាអស្ចារ្យណាស់ពេលប៉ះ Nottingham Forest ប៉ុន្តែជាអកុសលយើងបានចាញ់ ប៉ុន្តែថ្ងៃនេះពិតជាអស្ចារ្យណាស់។ ខ្ញុំរីករាយជាមួយក្រុមចំនុចទាំងអស់”។
“ខ្ញុំគិតថាខ្ញុំបានលេង ៧នាទីក្នុងការប្រកួតជា Milan មិនច្រើនទេ ប៉ុន្តែខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតនេះ។ ថ្ងៃនេះខ្ញុំទើបតែត្រៀមខ្លួន ហើយនៅពេលដែលគ្រូបង្វឹកប្រាប់ខ្ញុំឱ្យចូលលេង ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ វាក៏ជាការធូរស្បើយផងដែរដែលខ្ញុំចង់លេងនៅទីនេះនៅ Anfield”។
កីឡាករ Chiesa អាចនឹងត្រូវបានផ្តល់ឪកាសក្នុងការលេងចាប់ផ្តើមជាលើកដំបូងនៅពេលបន្ទាប់ដែលក្រុម Liverpool ជួបជាមួយនឹងក្រុម West Ham ក្នុងការប្រកួតជុំទីបី Carabao Cup ។ លោក Arne Slot អាចនឹងជ្រើសរើសការដោះដូរកីឡាករក្នុងក្រុមសម្រាប់ការប្រកួតនៅ Anfield ហើយផ្តល់ឱកាសឱ្យ Chiesa ក្នុងការលេងចាប់ផ្តើម៕