កីឡាករវ័យក្មេង Ruben van Bommel កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបយក្សនៅ Premier League

បរទេស៖ កីឡាករ Ruben van Bommel កូនប្រុសរបស់វីរបុរសបាល់ទាត់ហូឡង់ Mark van Bommel កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបកំពូល ៗ របស់អង់គ្លេសបន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ល្អមួយនៅប្រទេសហូឡង់។

យោងតាមការចេញផ្សាយរបស់ ​​TBR Football បានអោយដឹងថា ខ្សែបម្រើស្លាបវ័យ ១៩ឆ្នាំរូបនេះមានទម្រង់លេងយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២ដងក្នុងការបង្ហាញខ្លួន ៤ដងចុងក្រោយរបស់គាត់ បានធ្វើអោយទាក់ទាញការចាប់អារម្មណ៍ពីក្លឹបដូចជា Arsenal, Manchester City និង Newcastle United ។ ខ្សែបម្រើស្លាបរូបនេះធ្លាប់លេងនៅក្រុមអាយុក្រោម ២១ ឆ្នាំរបស់ប្រទេសហូឡង់ដែលស៊ុតបញ្ចូលទីបាន ៤គ្រាប់ក្នុងការបង្ហាញខ្លួន ១០ប្រកួត ហើយកំពុងជាប់កិច្ចសន្យាជាមួយក្រុម AZ Alkmaar រហូតដល់ឆ្នាំ ២០២៧៕

Previous articleអ្នកចាំទី Wojciech Szczesny គ្រោងនឹងធ្វើតេស្តសុខភាពនៅ Barca នាដើមសប្តាហ៍ក្រោយ
Next articleគណៈគ្រប់គ្រង់ក្លឹប Leicester City គ្រោងធ្វើរឿងមួយចំពោះ Jamie Vardy