បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្សអ៊ីតាលី Inter និង Juventus ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Arsenal កីឡាករ Thomas Partey ដែលបានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅឯកីឡដ្ឋាន Emirates ។
ខណៈពេលដែលក្រុមទាំងពីរនៅ Serie A ត្រូវការខ្សែបម្រើដែលមានគុណភាព ពួកគេអាចប្រឈមនឹងបញ្ហាក្នុងការផ្តល់អោយនៅប្រាក់ឈ្នួលសម្រាប់កីឡាកររូបនេះ ដោយគាត់ទទួលបានប្រាក់ឈ្នួលប្រមាណ ២សែនផោនក្នុងមួយសប្តាហ៍នៅ Arsenal៕