Man City និង Barca ចេញមកប្រជែងគ្នាយកកីឡាកររបស់ Porto

បរទេស​៖ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ក្លឹប Barcelona កំពុងពិចារណាយ៉ាងខ្លាំងក្នុងការទិញអ្នកចាំទីលំដាប់កំពូលម្នាក់ ខណៈអ្នកចាំទី Marc-Andre ter Stegen ត្រូវចំណាយពេលយូរក្នុងការព្យាបាលរបួស។ នេះបើយោងតាមការចេញផ្សាយមួយចំនួនបានអោយដឹងថា អ្នកចាំទីសញ្ជាតិព័រទុយហ្គាល់ Diogo Costa របស់ក្លឹប FC Porto បានក្លាយជាជម្រើសមួយក្នុងចំណោមជម្រើសកំពូលរបស់ពួកគេ។

Diogo Costa of Portugal

ទោះជាយ៉ាងណាក៏ដោយនេះបើយោងតាមការចេញផ្សាយ Sport បានអោយដឹងថាក្លឹប Manchester City បានចូលមកក្នុងការប្រកួតប្រជែងនេះផងដែរ ខណៈពួកគេចាប់ទុកអ្នកចាំទីរូបនេះជាជម្រើសមកជំនួសកន្លែងរបស់ Enderson ហើយវាបានក្លាយជាហានិភ័យមួយសម្រាប់ក្លឹប Barcelona។ ក្លឹប Manchester City បានចាប់ផ្តើមធ្វើការពិភាក្សាចំពោះរឿងនេះហើយ។ ម្ចាស់ជើងឯកអង់គ្លេសមានបំណងទិញអ្នកចាំទីសញ្ជាតិព័រទុយហ្គាល់នៅរដូវក្តៅឆ្នាំ២០២៦ បន្ទាប់ពីលក់ Ederson ដែលកុងត្រានឹងផុតកំណត់នៅឆ្នាំ២០២៦៕

Previous articleBarca កំពុងដំណើរការក្នុងការពន្យាកុងត្រាសម្រាប់កីឡាករម្នាក់នេះ
Next articleOle Gunnar Solskjaer កំពុងពិភាក្សាសម្រាប់តំណែងនៅក្លឹប “ក្លឹបធំ” មួយ