Ole Gunnar Solskjaer កំពុងពិភាក្សាសម្រាប់តំណែងនៅក្លឹប “ក្លឹបធំ” មួយ

បរទេស៖ អតីតគ្រូបង្វឹក Manchester United លោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍ថាបានច្រានចោលការងារនៅប្រទេសដាណឺម៉ាក ខណៈដែលគាត់កំពុងចរចាជាមួយ “ក្លឹបធំ” មួយ ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានដាណឺម៉ាក Tipsbladet បានអោយដឹងថាលោក​ Solskjaer បានទទួលការផ្តល់ជូនពីប្រទេសដាណឺម៉ាក ដែលជាគូប្រជែងនៃប្រទេសន័រវេសរបស់គាត់ ដើម្បីចូលជំនួសកន្លែងរបស់លោក Kasper Hjulmand ដែលបានលាលែងពីតំណែងរបស់គាត់នៅរដូវក្តៅ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមួយបានអះអាងថា វីរបុរសរបស់បិសាចក្រហមបានបដិសេធការពិភាក្សាបន្ថែមទៀត ដោយនៅពេលនេះគាត់បានធ្វើការពិភាក្សាក្នុងការចូលកាន់តំណែងជាគ្រូបង្វឹកនៅ “ក្លឹបធំ” មួយ៕

Previous articleMan City និង Barca ចេញមកប្រជែងគ្នាយកកីឡាកររបស់ Porto
Next articleប្រធានក្លឹប Man Utd នៅតែផ្តល់អទិភាពដ៏បេក្ខភាពម្នាក់នេះ ប្រសិនជាបណ្តេញ Ten Hag មែន