ប្រធានក្លឹប Man Utd នៅតែផ្តល់អទិភាពដ៏បេក្ខភាពម្នាក់នេះ ប្រសិនជាបណ្តេញ Ten Hag មែន

បរទេស៖ ការបណ្តេញលោក Erik ten Hag នៅតែជាជម្រើសដែលអាចទៅរួច ហើយក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាបានធ្វើការពិភាក្សាជាមួយលោក Thomas Tuchel ក្នុងអំឡុងពេលកិច្ចប្រជុំនាពេលថ្មីៗនេះ។

VfB Stuttgart v FC Bayern München - Bundesliga

របាយការណ៍នៅដើមសប្តាហ៍នេះបានអោយដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំរវាងប្រធានក្លឹប បានអះអាងថាលោក Thomas Tuchel បានក្លាយជាបេក្ខភាពនាំមុខគេក្នុងការមកទទួលតំណែងនៅ United។ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាឈ្មោះរបស់លោក Tuchel ពិតជាត្រូវបានលើកឡើងថាជាបេក្ខជនដ៏មានសក្ដានុពលដើម្បីឡើងកាន់តំណែង ក្នុងករណីដែល Ten Hag ត្រូវបានបណ្តេញចេញ។ គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​ឈប់​ពី​ការងារ​តាំង​ពី​ចាក​ចេញ​ពី Bayern Munich នៅ​ចុង​រដូវ​កាល​មុន។ ទោះជាយ៉ាងណាក៏ដោយប្រភពជិតស្និទ្ធនឹងលោក Tuchel បាន អះអាងថាគាត់មិនត្រូវបានគេទាក់ទងក្នុងអំឡុងពេលថ្មីៗនេះអំពីតួនាទីនៅ Old Trafford នោះទេ៕

Previous articleOle Gunnar Solskjaer កំពុងពិភាក្សាសម្រាប់តំណែងនៅក្លឹប “ក្លឹបធំ” មួយ
Next articleនាយកបាល់ទាត់របស់ Sporting នឹងមកជំនួសកន្លែងលោក Txiki Begiristain នៅ Man City