នាយកបាល់ទាត់របស់ Sporting នឹងមកជំនួសកន្លែងលោក Txiki Begiristain នៅ Man City

បរទេស៖ លោក Hugo Viana ដែលជានាយកបាល់ទាត់របស់ក្លឹប Sporting Lisbon នឹងត្រូវជំនួសតំណែងលោក Txiki Begiristain ជានាយកបាល់ទាត់នៅ Manchester City នៅចុងបញ្ចប់នៃរដូវកាលនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាបន្ទាប់ពីការស្វែងរកដ៏យូរអង្វែង ក្លឹប Man City បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក Hugo Viana ដើម្បីកាន់កាប់តួនាទីរបស់លោក Begiristain នៅរដូវក្តៅក្រោយ។ ដើម្បីឱ្យលោក Begiristain អាចបង្រៀនលោក Viana អំពីការងារនៅក្លឹប Man City ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ខាងក្លឹបមេឃខៀវសង្ឃឹមថាអតីតខ្សែបម្រើរូបនេះនឹងចូលរួមនៅដើមឆ្នាំ២០២៥៕

Previous articleប្រធានក្លឹប Man Utd នៅតែផ្តល់អទិភាពដ៏បេក្ខភាពម្នាក់នេះ ប្រសិនជាបណ្តេញ Ten Hag មែន
Next articleអនាគតរបស់ Christian Eriksen ស្ថិតក្នុងភាពមិនច្បាស់លាស់