Real Madrid អាចនឹងផ្ទេរយកកីឡាករ Chelsea ម្នាក់នេះនាខែមករា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានឱ្យដឹងថាក្លឹប Real Madrid កំពុងពិចារណាកនុងការផ្ទេរយកខ្សែការពារស្តាំវ័យ ១៨ឆ្នាំរបស់ Chelsea គឺកីឡាករ Josh Acheampong នៅក្នុងទីផ្សារដោះដូរនាខែមករាខាងមុខនេះ។

Chelsea FC v Tottenham Hotspur - Premier League

ក្លឹបយក្សនៅ La Liga មួយនេះបានតាមដានកីឡាករវ័យក្មេងនេះមួយរយៈមកហើយ ហើយនឹងអាចធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងជម្រើសការពាររបស់ពួកគេ។ ជាមួយនឹងកីឡាករ Dani Carvajal ត្រូវអវត្តមានដោយសាររបួស ក្រុម Madrid អាចនឹងពន្លឿនការចាប់អារម្មណ៍របស់ពួកគេលើ Acheampong ដើម្បីផ្តល់ជម្រើសបន្ថែមនៅខ្សែការពារស្តាំ៕

Previous articlePSG បង្កើនការចាប់អារម្មណ៍ជាថ្មីសម្រាប់កីឡាករ Rashford
Next articlePogba សុខចិត្តធ្វើយ៉ាងនេះ ដើម្បីអាចបន្តស្នាក់នៅជាមួយ Juventus