បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti អ្នកសារព័ត៌មានរបស់ TeamTalk បានអោយដឹងថាក្លឹប Paris Saint-Germain បានចាប់អារម្មណ៍ជាថ្មីលើខ្សែបម្រើស្លាបរបស់ក្រុម Manchester United កីឡាករ Marcus Rashford ។
កីឡាករសញ្ជាតិអង់គ្លេសបានក្លាយជាគោលដៅកំពូលមួយនៅក្នុងបញ្ជីរបស់ PSG ខណៈដែលពួកគេស្វែងរកខ្សែប្រយុទ្ធថ្មីដែលមានសក្តានុពលដើម្បីជំនួស Kylian Mbappe ។ ទោះជាយ៉ាងណាក៏ដោយ United ចង់រក្សាទុកកីឡាករ Rashford លើសពីកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ដែលមានសុពលភាពដល់ឆ្នាំ២០២៥ ហើយពួកគេដាក់តម្លៃកីឡាករវ័យ ២៥ឆ្នាំរូបនេះរហូតដល់ទៅ ១០០លានផោន៕