បរទេស៖ ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាបានរារាំងក្រុមការងាររបស់ក្លឹប Liverpool ក្នុងការចូលរួមមើលការប្រកួតយុវជននៅមូលដ្ឋានហ្វឹកហាត់ Cobham របស់ពួកគេ។
យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្រុមតោខៀវបានបដិសេធសំណើរពីខាងក្លឹប Liverpool និង Manchester United ក្នុងការបញ្ជូនក្រុមការងារមកមើលការប្រកួតក្រុមយុវជន។ ហង្សក្រហមបានចោទប្រកាន់ Chelsea ថាជាក្លឹបដំបូងដែលរឹតបន្តឹងបែបនេះ ប៉ុន្តែក្លឹបនៅទីក្រុងឡុងដ៍បានបដិសេធការចោទប្រកាន់ទាំងនេះ៕