ខ្សែការពារឆ្វេងរូបនេះ នឹងត្រលប់មកជួយក្រុមវិញមុន​ដំណាច់​ខែ​តុលានេះ

បរទេស៖ កីឡាករ Malacia ដែលបានចូលរួមជាមួយ United ពី Feyenoord កាលពីពីរឆ្នាំមុន មិនបានបង្ហាញខ្លួនតាំងពីខែឧសភា ឆ្នាំ២០២៣ ហើយបានអវត្តមានពេញមួយរដូវកាលមុនដោយសារតែរបួសជង្គង់។ កីឡាករសញ្ជាតិហូឡង់បានទទួលការព្យាបាលដ៏ “ស្មុគស្មាញ” ហើយវាបានក្លាយជាផ្លូវវែងឆ្ងាយត្រលប់ទៅការស្តារកាយសម្បទារបស់គាត់មកវិញ។

Manchester United Training Session And Press Conference - UEFA Europa League 2024/25 League Phase MD2

ទីបំផុត Malacia បានបង្ហាញខ្លួនក្នុងការហ្វឹកហាត់ម្តងទៀតក្នុងរដូវក្តៅ ហើយគ្រូបង្វឹក Erik ten Hag បាននិយាយកាលពីខែមុនថាគាត់ “រីកចម្រើនយ៉ាងពិតប្រាកដ” ហើយឥឡូវនេះសារព័ត៌មាន Voetbal International បានបញ្ជាក់ថាគាត់កំពុងហ្វឹកហាត់ពេញលេញ ហើយជិតនឹងត្រលប់មកកាន់ភាពល្អវិញ។ គាត់​គ្រោង​នឹង​វិល​ចូល​ទីលាន​វិញ​មុន​ដំណាច់​ខែ​តុលា។

កីឡាករវ័យ ២៥ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៣៩លើកសម្រាប់ក្លឹប Manchester United ក្នុងការប្រកួតទាំងអស់ក្នុងរដូវកាលដំបូងរបស់គាត់នៅក្នុងប្រទេសអង់គ្លេស ដែលក្នុងនោះ ២៩ដង គឺជាបង្ហាញខ្លួនក្នុងជម្រើសដំបូង។ យុវជនដែលបានចេញមកពីសាលាបាល់ទាត់របស់ក្លឹប Feyenoord បានបង្ហាញខ្លួន ៩ដងសម្រាប់ក្រុមជម្រើសជាតិហូឡង់។

Manchester United v Fulham FC - Premier League

ខណៈពេលដែលការប្រកួតរបស់ United ទល់នឹង Brentford នៅថ្ងៃសៅរ៍ទំនងជាមកដល់ក្នុងពេលឆាប់នេះសម្រាប់កីឡាករ Malacia ហើយគាត់នឹងសង្ឃឹមថានឹងអាចរបង្ហាញខ្លួនសម្រាប់ក្រុមរបស់ Ten Hag ជាលើកដំបូងក្រោយអវត្តមានអស់រយៈពេល ១៨ខែ៕

Previous articleតាមពិត!! Varane ចង់ចូលនិវត្តន៍នៅ Man Utd ប៉ុន្តែមិនអាចធ្វើបាន
Next articleRuben Amorim ឆ្លើយតបទៅនឹងព័ត៌មានដែល City ចង់បានគាត់ជំនួស Guardiola