Ruben Amorim ឆ្លើយតបទៅនឹងព័ត៌មានដែល City ចង់បានគាត់ជំនួស Guardiola

បរទេស៖ កិច្ចសន្យារបស់លោក Guardiola នៅ Man City នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគេមិនទាន់ដឹងថាតើគាត់នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីនោះទេ។ ខណៈពេលដែលរបាយការណ៍ថ្មីៗបានបញ្ជាក់ថាគាត់ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំទៀត ខណៈដែលក្លឹប Man City កំពុងរៀបចំផែនការសម្រាប់អនាគតដែលអាចគ្មានគ្រូបង្វឹកដ៏ល្បីល្បាញរូបពួកគេ។

FBL-POR-CUP-SPORTING-PORTO

ក្លឹប Man City មើលឃើញ Amorim ជាគ្រូបង្វឹកដែលមានសមត្ថភាពដែលបន្តតំណែងពីលោក Guardiola។ ហើយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ត្រូវបានគេនិយាយថាចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទទួលយកការប្រកួតប្រជែងនៅក្លឹបមួយនេះ។ លោក Amorim ធ្លាប់​មានព័ត៌មានចចាមអារ៉ាមជាមួយក្លឹប Liverpool បន្ទាប់​ពី​លោក Jurgen Klopp បាន​ប្រកាស​ចាក​ចេញ​កាល​ពី​រដូវ​កាល​មុន។

ថ្មីនេះក្លឹប City បានបញ្ជាក់ថានាយកកីឡាបាល់ទាត់ Txiki Begiristain នឹងត្រូវជំនួសដោយលោក Hugo Viana ដែលមកពីក្លឹប Sporting CP ដើម្បីចូលរួមជាមួយក្រុមអង់គ្លេស។ លោក Viana និង Amorim បានធ្វើការជាមួយគ្នានៅ Lisbon អស់រយៈពេល ៤ឆ្នាំមកហើយ។

FBL-POR-LIGA-SPORTING-BENFICA

លោក Amorim បានដឹកនាំ Sporting ឱ្យឈ្នះពាន Primeira Liga ចំនួនពីរក្នុងនាមជាគ្រូបង្វឹក ហើយបានចេញមកការពារតំណែងជើងឯករបស់ខ្លួននៅរដូវកាលនេះ មុនពេលគាត់អាចចាកចេញសម្រាប់ការងារថ្មីនៅអង់គ្លេស៕

Previous articleខ្សែការពារឆ្វេងរូបនេះ នឹងត្រលប់មកជួយក្រុមវិញមុន​ដំណាច់​ខែ​តុលានេះ
Next articleឯកឧត្តម វ៉ាត់ ចំរើន៖ គណៈកម្មការកំណត់យកចំនួនកីឡាករ កីឡាការិនី ៤០០នាក់ សម្រាប់ការប្រកួតយុទ្ធគុនចម្រុះ ពានរង្វាន់សម្តេចបវរធិបតី