លោក Jack Wilshere ត្រៀមចាកចេញពី Arsenal ទៅចូលរួមជាមួយ Norwich

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាលោក Jack Wilshere ត្រៀម​នឹង​ចាក​ចេញ​ពី​មុខ​តំណែង​ជា​អ្នក​ចាត់​ការ​ក្រុម​អាយុ​ក្រោម​១៨​ឆ្នាំ​របស់ Arsenal បន្ទាប់​ពី​យល់​ព្រម​ចូល​រួម​ជាមួយ​ក្រុម Norwich City ក្នុង​នាម​ជា​សមាជិកគ្រូ​បង្វឹកក្នុង​ក្រុម​ដំបូង។

បុរសវ័យ ៣២ឆ្នាំនឹងនឹងធ្វើការជាជំនួយការរបស់អ្នកចាត់ការ Johannes Hoff Thorup ដែលបានចូលរួមជាមួយពួកគេក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំនៅរដូវក្តៅនេះ៕

Previous articleVarane ទទួលបានតំណែងមួយនៅក្លឹប Como ក្រោយប្រកាសចូលនិវត្តន៍
Next articleLiverpool បង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាកររបស់ Leverkusen