បរទេស៖ កីឡាករ De Bruyne ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅរដូវក្តៅ ហើយគាត់ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Saudi Pro League មួយ មុនពេលពាក្យចចាមអារ៉ាមទាំងនោះត្រូវបានបញ្ចប់ទៅវិញ។ ប៉ុន្តែជាមួយនឹងកុងត្រានៅ Man City ដែលនៅសល់តិចជាងមួយឆ្នាំ អនាគតរបស់កីឡាករបែលហ្ស៊ិកនៅតែជាប្រធានបទក្តៅគគុក។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថា ខ្សែបម្រើរូបនេះ “ទំនងជាមិន” បន្តកិច្ចសន្យារបស់គាត់នៅកីឡដ្ឋាន Etihad ហើយអាចចាកចេញបន្ទាប់ពីរយៈពេល ១០រដូវកាល ប៉ុន្តែលីគសហរដ្ឋអាមេរិក មិនមែនលីគរបស់អារ៉ាប៊ីសាអូឌីត នឹងក្លាយជាគោលដៅរបស់គាត់។
កីឡាករ De Bruyne ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើសំណើរបស់ក្លឹប San Diego FC ដែលនឹងចូលរួមក្នុងការប្រកួតនៅឆ្នាំ២០២៥។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះត្រូវបានគេនិយាយថាបានធុញទ្រាន់នឹងការទម្រង់លេងនៅអង់គ្លេស។ ហើយចង់ផ្លាស់ទៅសហរដ្ឋអាមេរិក ដែលបង្ហាញថាជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ Lionel Messi ក្នុងរយៈពេលចុងក្រោយរបស់គាត់សម្រាប់បាល់ទាត់។ ក្លឹប San Diego FC ក៏អាចផ្តល់ជូន De Bruyne នូវប្រាក់ខែស្រដៀងនឹងប្រាក់ឈ្នួលបច្ចុប្បន្នរបស់គាត់នៅ City ។
ប្រភពដដែលបានអោយដឹងថា ភរិយារបស់ De Bruyne នាង Michele Lacroix មិនអាចចិញ្ចឹមកូនទាំងបីនាក់ជាមួយតារាបែលហ្ស៊ិកនៅអារ៉ាប៊ីសាអូឌីតទេ។ ទោះបីជាយ៉ាងណាក៏ដោយ De Bruyne ជឿជាក់ថាពួកគេទាំងអស់គ្នាអាចរស់នៅដោយសន្តិភាពជាមួយគ្នានៅសហរដ្ឋអាមេរិក។
កីឡាករ De Bruyne មិនបានលេងចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញាបន្ទាប់ពីរងរបួសក្រលៀន ហើយគាត់នឹងមិនបង្ហាញខ្លួនសម្រាប់ការប្រកួត Champions League នៅថ្ងៃពុធទល់នឹងក្លឹប Sparta Prague នោះទេ។ លោក Pep Guardiola មិនអាចបញ្ជាក់បានទេថាតើពេលណាកីឡាករសញ្ជាតិបែលហ្សិកនឹងត្រលប់មកលេងឲ្យក្លឹប Man City វិញនៅពេលដែលគាត់និយាយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងសប្តាហ៍នេះ៕