បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាក្លឹប Liverpool កំពុងតាមដានយ៉ាងជិតស្និទ្ធលើខ្សែការពារកណ្តាល Loic Bade របស់ Sevilla ដើម្បីជំនួសតំណែង Virgil van Dijk។
កីឡាករ Van Dijk វ័យ ៣៣ឆ្នាំមិនទាន់យល់ព្រមលើការបន្តកុងត្រាជាមួយ Liverpool នៅឡើយទេ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ។ ហង្សក្រហមបានបញ្ជូនអ្នកឃ្លាំមើលទៅតាមដានកីឡាករ Bade ជាពិសេសក្នុងអំឡុងពេលក្លឹប Sevilla ចាញ់ក្លឹប Barcelona ៥-១ កាលពីពេលថ្មីៗនេះ ខណៈពេលដែលកីឡាករវ័យ ២៤ឆ្នាំរូបនេះបានបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានម្តង។ ក្លឹប Sevilla បានច្រានចោលសំណើរពីក្លឹប Stuttgart និង AS Roma សម្រាប់កីឡាករ Bade កាលពីរដូវក្តៅមុន ហើយបានបន្តកិច្ចសន្យារបស់គាត់រហូតដល់ឆ្នាំ២០២៩។ ពួកគេត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកសំណើរដែលមានលើសពី ២០លានអឺរ៉ូ៕