បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានចាប់ផ្តើមពិភាក្សាជាមួយកីឡាករ Tijjani Reijnders និងភ្នាក់ងាររបស់គាត់ដើម្បីបន្តកុងត្រា។
ការចរចាកំពុងដំណើរការ ខណៈដែលគាត់សប្បាយចិត្តក្នុងការបន្តស្នាក់នៅជាមួយ Milan ហើយក្លឹបក៏សប្បាយចិត្តនឹងទម្រង់លេងរបស់គាត់ផងដែរ។ មិនមានការប្រញ៉ាប់នោះទេ ប៉ុន្តែការពិភាក្សាចាប់ផ្តើម ដោយសារ Reijnders គឺជាផ្នែកសំខាន់នៃគម្រោងរបស់ក្លឹប៕