បរទេស៖ កីឡាករ Ferran Torres ដែលត្រូវបានក្លឹប Barcelona ទិញពីក្លឹប Manchester City ក្នុងខែមករា ឆ្នាំ២០២២ ក្នុងតម្លៃ ៥៥លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ១០លានអឺរ៉ូបន្ថែមទៀតនៅក្នុងលក្ខខណ្ឌនៃការផ្ទេរ។
ស្ថានភាពបច្ចុប្បន្ននៃផែនការទូទាត់របស់ Barcelona ជាមួយ Manchester City ត្រូវបានបង្ហាញនៅក្នុងអត្ថបទថ្មីៗនេះ ដោយអ្នកវិភាគហិរញ្ញវត្ថុ Stefan Borson ។ ប្រភពដដែលនោះបានអោយដឹងថា ក្លឹប Barcelona នឹងបង់ប្រាក់ចំនួន ១៣លានអឺរ៉ូនៅឆ្នាំនេះ និង ១៣លានអឺរ៉ូទៀតនៅឆ្នាំបន្ទាប់ ដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុដែលនៅសល់របស់ពួកគេទាក់ទងនឹងការចុះហត្ថលេខាលើកីឡាករ Torres ៕