បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្សនៅក្របខណ្ឌ Premier League គឺក្លឹប Liverpool ចាប់អារម្មណ៍លើការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Atletico Madrid ដែលមានវ័យ ២១ឆ្នាំ គឺកីឡាករ Pablo Barrios។
ក្លឹបហង្សក្រហមកំពុងសម្លឹងរកមើលការផ្តល់ជូននៅសំណើរមានតម្លៃ ៥០លានអឺរ៉ូសម្រាប់ក្លឹប Atletico Madrid បើទោះបីជាជាកីឡាករ Pablo Barrios មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ១០០លានអឺរ៉ូ៕