Man Utd សម្រេចចិត្តចែកផ្លូវគ្នាមួយលោក Erik ten Hag ហើយ!

បរទេស៖ ក្លឹប Manchester United បានចែកផ្លូវជាមួយអ្នកចាត់ការ Erik ten Hag មួយថ្ងៃបន្ទាប់ពីក្លឹបចាញ់ ២-១ ទល់នឹង West Ham United ក្នុង Premier League។

សេចក្តីថ្លែងការណ៍ផ្លូវការពីបិសាចក្រហមបានសរសេរថា៖ “Erik ten Hag បានចាកចេញពីតួនាទីរបស់គាត់ជាអ្នកគ្រប់គ្រងក្រុមដំបូងរបស់ Manchester United ។ Erik ត្រូវបានតែងតាំងនៅខែមេសាឆ្នាំ២០២២ ហើយបានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរគឺការឈ្នះពានរង្វាន់ Carabao Cup នៅឆ្នាំ២០២៣ និង FA Cup នៅឆ្នាំ២០២៤។ យើងសូមអរគុណចំពោះ Erik សម្រាប់អ្វីគ្រប់យ៉ាងដែលគាត់បានធ្វើក្នុងអំឡុងពេលដឹកនាំក្លឹប ហើយសូមជូនពរឱ្យគាត់មានសុខភាពល្អសម្រាប់អនាគត។ លោក Ruud van Nistelrooy នឹងទទួលបន្ទុកក្រុមជាគ្រូបង្វឹកបណ្ដោះអាសន្ន ដែលគាំទ្រដោយក្រុមគ្រូបង្វឹកបច្ចុប្បន្ន ខណៈពេលដែលគាត់ជាគ្រូបង្វឹក ស្របពេលគ្រូ​បង្វឹក​អចិន្ត្រៃយ៍កំពុងត្រូវស្វែងរក”៕

Previous articleCristiano Ronaldo បានហៅអតីតកីឡាករ Man Utd ម្នាក់នេះមកកាន់ Al-Nassr
Next articleXavi មានភាគរយតិចក្នុងការមកជំនួស Ten Hag នៅ Man Utd