បរទេស៖ តំណែងរបស់ Xavi Hernandez នៅលើការងារបន្ទាប់របស់គាត់ត្រូវបានបញ្ជាក់ចំពេលមានការរំពឹងទុកថាគាត់អាចចូលកាន់តំណែងនៅ Manchester United បន្ទាប់ពី Erik ten Hag ត្រូវបានបណ្តេញចេញ។
នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាអតីតគ្រូបង្វឹកក្រុម Barcelona មិនមានគម្រោងចូលបម្រើការងាររហូតដល់រដូវកាលក្រោយ ហើយមានបំណងបន្តឆ្នាំសប្ប័ទរបស់គាត់បន្ទាប់ពីចាកចេញពីក្លឹប Barcelona កាលពីខែឧសភា៕