បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្រុម Liverpool បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពាររបស់ Nottingham Forest កីឡាករ Murillo ចំពេលមានការរំពឹងទុកជុំវិញអនាគតរបស់ Virgil van Dijk នៅកីឡដ្ឋាន Anfield ។
យ៉ាងណាមិញ ក្រុមហង្សក្រហមនឹងត្រូវប្រឈមមុខនឹងការប្រជែងពីគូប្រជែងក្នុងក្របខ័ណ្ឌ Premier League គឺក្លឹប Chelsea ដែលកំពុងសម្លឹងរកការពង្រឹងតំបន់ការពាររបស់ពួកគេផងដែរ៕