ក្លឹប Fiorentina ចាប់អារម្មណ៍ចង់បានកីឡាករវ័យក្មេងរបស់ Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TuttoMercatoWeb បានអោយដឹងថាក្លឹប Fiorentina ចាប់អារម្មណ៍ចង់ផ្ទេរយកខ្សែការពារ Brandon Williams របស់ក្លឹប Manchester United នៅរដូវក្តៅនេះ។ ក្លឹបនៅលីគអ៊ីតាលីមួយចង់បាននៅខ្សែការពារឆ្វេងថ្មីម្នាក់ ហើយក៏ចង់យកកីឡាករវ័យ ២២ឆ្នាំរូបនេះ។

គួរបញ្ជាក់ថាក្លឹបនៅអ៊ីតាលីមួយនេះចង់បាន William ក្នុងលក្ខខណ្ឌខ្ចីជើង ដោយមានជម្រើសទិញផ្តាច់តម្លៃ ៥លានអឺរ៉ូ។ កុងត្រារបស់កីឡាកររូបនេះនឹងផុតនៅឆ្នាំក្រោយ ស្របពេលដែលក្លឹប Man United នឹងប្រើប្រាស់នៅជម្រើសបន្តកុងត្រាថ្មីបន្ថែមទៀត មុននឹងអោយខ្ចីជើងទៅក្លឹបផ្សេង៕

Previous articleមានក្លឹបចង់បាន Martial មែន!! ប៉ុន្តែមិនមែនទិញនោះទេ គឺគ្រាន់ត្រឹមខ្ចីជើង
Next articleក្លឹបមួយនៅអង់គ្លេស ចង់បានកីឡាករ ២រូបរបស់ RB Leipzig