ក្លឹបមួយនៅអង់គ្លេស ចង់បានកីឡាករ ២រូបរបស់ RB Leipzig

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Arsenal បានបញ្ចូលក្រុមការងាររបស់លោកអោយទៅតាមដានកីឡាករ Dominik Szoboszlai និង Dani Olmo ក្នុងកំឡុងពេលដែលក្លឹប RB Leipzig បានប្រកួតយកឈ្នះក្លឹប Bayern Munich ក្នុងលទ្ធផល ៣ទល់នឹង១ កាលពីសប្តាហ៍កន្លងទៅ។

វត្តមាន​របស់ Arsenal នៅ​ក្នុងកីឡដ្ឋាន​បាន​បង្ហាញ​ពី​ការ​ខិត​ខំ​យ៉ាង​សកម្ម​របស់​ពួក​គេ​លើ​ការចង់បានខ្សែ​បម្រើ​ប្រយុទ្ធរូបនេះ។ កីឡាករ Szoboszlai ជាគោលដៅរបស់ក្លឹបកាំភ្លើងធំតាំងពីខែមករា ឆ្នាំ២០២១មកម្ល៉េះ។

កុងត្រារបស់គាត់ជាមួយនឹងក្លឹប Leipzig មានរហូតដល់ឆ្នាំ២០២៥ ហើយកីឡាករវ័យ ២២ឆ្នាំរូបនេះ មានតម្លៃផ្តាច់កុងត្រារហូតដល់ទៅ ៧០លានអឺរ៉ូ។

គួរបញ្ជាក់ថាលោក Mikel Arteta ក៏បានចាប់អារម្មណ៍ទៅលើកីឡាករស្លាប Dabi Olmo ផងដែរ។ ក្នុងនោះ Olmo ផុតកុងត្រានៅឆ្នាំ២០២៤ ខាងមុខ ហើយប្រសិនជាគាត់មិនព្រមបន្តកុងត្រាថ្មីនោះ RB Leipzig នឹងលក់គាត់ក្នុងតម្លៃប្រមាណ ៣០លានអឺរ៉ូ៕

Previous articleក្លឹប Fiorentina ចាប់អារម្មណ៍ចង់បានកីឡាករវ័យក្មេងរបស់ Man Utd
Next articleTen Hag បញ្ជាក់យ៉ាងខ្លាំងចំពោះរឿងដំណឹងទិញ Neymar