បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹប Barca លោក Deco បាននិយាយអំពីខ្សែប្រយុទ្ធ Viktor Gyökeres ថា៖
“គាត់ជាខ្សែប្រយុទ្ធដ៏ល្អដែលស៊ុតបញ្ចូលទីបានច្រើន ប៉ុន្តែយើងមិនធ្វើការលើវាទេ។ យើងមាន Lewandowski យើងសប្បាយចិត្តជាមួយគាត់ ហើយយើងនឹងមិនពិភាក្សាជាមួយខ្សែប្រយុទ្ធណាមួយទេឥឡូវនេះ”៕