បរទេស៖ កីឡាករ Endrick អាចទទួលបាននៅឪកាសក្នុងការចាកចេញពីក្លឹប Real Madrid ខណៈដែលអតីតវីរបុរសក្រុមអធិរាជ លោក Ronaldo Nazario ដែលជាម្ចាស់ក្រុម Real Valladolid បានថ្លឹងថ្លែងក្នុងលក្ខខណ្ឌខ្ចីជើងខែមករា។
នេះបើយោងតាមការចេញផ្សាយរបស់ Super Deporte បានអោយដឹងថាក្រុម Real Valladolid ដែលជាកម្មសិទ្ធិរបស់លោក Ronaldo កំពុងពិចារណាលើការចុះហត្ថលេខាខ្ចីជើងកីឡាករ Endrick ខណៈដែលពួកគេកំពុងជួបការលំបាកក្នុងតំបន់ប្រយុទ្ធ និងកំពុងប្រយុទ្ធប្រឆាំងនឹងការកាត់ចោល។ ក្រុមដែលមានមូលដ្ឋាននៅ Valladolid រកបានតែ ១០ គ្រាប់ប៉ុណ្ណោះក្នុង ១៣ប្រកួត La Liga ខណៈដែលមានតែក្លឹប Valencia និង Getafe ដែលស៊ុតបញ្ចូលទីបានតែ ៨គ្រាប់ប៉ុណ្ណោះ៕