បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹប Barca លោក Deco បាននិយាយអំពីតម្លៃខ្លួនកីឡាករ Vitor Roque ថា៖
“Vitor Roque មានតម្លៃ ៣០លានអឺរ៉ូ មិនមែន ៦០លានអឺរ៉ូទេ ពីព្រោះមិនមានការប្រែប្រួលណាមួយត្រូវបានឆ្លើយតបណាមួយ។ Vitor មិនបានឈ្នះពានជាមួយយើង ហើយក៏មិនបានឈានដល់កម្រិតណាមួយនៃការប្រកួត ដូច្នេះវាមានតម្លៃត្រឹមតែ ៣០លានអឺរ៉ូប៉ុណ្ណោះ”៕