ការបន្តកុងត្រាថ្មីអោយ Alphonso Davies ក្លាយជាជម្រើសអាទិភាពរបស់ក្លឹប Bayern

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Pletternberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាអាទិភាពចំបង់របស់ក្លឹប FC Bayern ដូចដែលបានបញ្ជាក់ជាថ្មីក្នុងប៉ុន្មានថ្ងៃនេះ គឺការបន្តកុងត្រារបស់កីឡាករ Alphonso Davies។ ការពិភាក្សាជាក់ស្តែងអំពីកិច្ចព្រមព្រៀងថ្មីលើសពីឆ្នាំ២០២៥ កំពុងដំណើរការ។

សម្រាប់បេក្ខភាពជំនួសកីឡាករ Alphonso Davies ដែលក្លឹប Bayern Munich សម្លឹងឃើញគឺកីឡាករ Theo Hernandez របស់ក្លឹប AC Milan។ កីឡាករ David Raum គឺជាឈ្មោះមួយក្នុងចំណោមឈ្មោះផ្សេងទៀតដែលស្ថិតក្នុងបញ្ជីក្លឹបយក្សនៅអាឡឺម៉ង់ចង់បាន៕

Previous articleWolves គ្រោងពិភាក្សារឿងកុងត្រាថ្មីជាមួយនឹងកីឡាករ Matheus Cunha
Next articleMathys Tel មានភាគរយខ្ពស់ក្នុងការចាកចេញពី Bayern