Amorim ស្នើរអោយក្លឹប Man Utd ផ្ទេរយកខ្សែការពាររបស់ក្លឹប Lecce

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Gerardo Fasano ដែលបានប្រាប់ AreaNapoli អោយដឹងថាក្លឹបបិសាចក្រហមកំពុងស្ថិតក្នុងទីផ្សារសម្រាប់ខ្សែការពារថ្មី ខណៈដែលពួកគេសម្លឹងរកការកសាងឡើងវិញក្រោមការដឹកនាំរបស់ Ruben Amorim ហើយតារាឆ្នើមរបស់ក្លឹប Lecce គឺជាគោលដៅដែលគ្រូបង្វឹកថ្មីបានស្នើសុំដោយផ្ទាល់។

Lecce v Verona - Serie A

អ្នកសារព័ត៌មានខាងលើបានបន្ថែមទៀតថាក្លឹប United កំពុងរៀបចំសំណើរដែលមានតម្លៃរហូតដល់ ៣៥លានអឺរ៉ូ ហើយក្លឹប Napoli ក៏បានត្រៀមខ្លួនដើម្បីផ្តល់ជូនសំណើរប្រហែលនេះផងដែរ ទោះបីជាពួកគេនឹងពិចារណាអោយខ្ចីជើងកីឡាករវ័យ ២០ឆ្នាំទៅកាន់ក្លឹប Lecce វិញក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយវាអាចមានច្រើនជា ២ក្លឹបដែលប្រជែងគ្នា ខណៈដែលក្លឹប Chelsea និង Tottenham ក៏ចាប់អារម្មណ៍លើកីឡាករ Dorgu ដែរ។

កីឡាករ Dorgu បានចូលរួមជាមួយ Lecce ពីក្លឹប Nordsjaelland ក្នុងឆ្នាំ២០២២ ក្នុងកិច្ចព្រមព្រៀងខ្ចីជើងដំបូង មុនពេលបញ្ចប់ការផ្លាស់ប្តូរជាអចិន្ត្រៃយ៍មួយឆ្នាំក្រោយមក។ ដំបូងឡើយ គាត់ត្រូវបានគេដាក់អោយលេងជាខ្សែការពារឆ្វេង ប៉ុន្តែក្រោយមកត្រូវបានគេប្រើប្រាស់ជាខ្សែបម្រើស្លាបនាពេលថ្មីៗនេះ ជាញឹកញាប់ដែលលេងនៅផ្នែកខាងស្តាំ។ គាត់បានស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងការបង្ហាញខ្លួន ១២ប្រកួតនៅ Serie A នៅរដូវកាលនេះ។

FBL-EUR-C1-BAYERN MUNICH-PSG

កីឡាករ Dorgu មិនមែនជាខ្សែការពារឆ្វេងតែមួយគត់នៅលើរ៉ាដារបស់ Man Utd នោះទេ ដោយមានតារាឆ្នើមរបស់ Bayern Munich កីឡាករ​ Alphonso Davies និង Theo Hernandez របស់ AC Milan គឺសុទ្ធតែស្ថិតនៅក្នុងជម្រើសរបស់ក្លឹបបិសាចក្រហម៕

Previous articleLiverpool សម្រុកចរចាជាមួយ​ Alexander-Arnold!! ខណៈ Real អង្គុយចាំអោយដល់ខែមករា
Next articleReal Madrid និង Man City សុទ្ធតែចង់បានកីឡាកររបស់ក្លឹប Al-Ahli នៅអារ៉ាប៊ីសាអូឌីត