បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងតាមដានតារាឆ្នើមរបស់ក្លឹប Porto កីឡាករ Francisco Moura និង Samu Aghehowa ដោយក្នុងនោះក្រុមការងាររបស់ក្លឹបបិសាចក្រហមក៏មានវត្តមានក្នុងការប្រកួតថ្មីៗរវាងក្លឹប Porto និង Casa Pia ផងដែរ។
កីឡាករ Aghehowa ដែលពីមុនត្រូវបានគេស្គាល់ថា Omorodion ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Chelsea ផងដែរក្នុងរដូវក្តៅនេះ បើទោះបីជាការចរចារត្រូវបានបញ្ចប់ក៏ដោយ៕