បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានឱ្យដឹងថា ក្លឹប AC Milan កាន់តែមានទំនុកចិត្តថា ខ្សែបម្រើស្លាប Rafael Leao នឹងបន្តនៅក្លឹប។
កីឡាករវ័យ ២៥ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់សម្រាប់ Milan ក្នុងរដូវកាលនេះ ដោយបានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យក្រោមការដឹកនាំរបស់អ្នកចាត់ការ Paulo Fonseca ។ កីឡាករ Leao បានចូលរួមដោយផ្ទាល់ក្នុងការស៊ុតបញ្ចូលទីចំនួន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ១៨ដង ដោយបានពង្រឹងសារៈសំខាន់របស់ខ្លួនចំពោះភាពជោគជ័យនៃតំបន់ប្រយុទ្ធរបស់ក្រុម។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើស្លាបដែលមានសុពលភាពដល់ឆ្នាំ២០២៨ បានផ្តល់អោយក្លឹប AC Milan នូវជំហររឹងមាំក្នុងការចរចាសម្រាប់ការបន្តស្នាក់នៅ San Siro ៕