Wolves កំពុងពិចារណាទៅលើអនាគតលោក Gary O’Neil

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Wolverhampton Wanderers កំពុងវាយតម្លៃយ៉ាងសកម្មនូវបេក្ខភាពអ្នកគ្រប់គ្រងដែលមានសក្តានុពល ខណៈដែលការពិនិត្យទៅលើការដឹកនាំរបស់គ្រូបង្វឹក Gary O’Neil។

ទោះបីជាមានការរំពឹងទុកកើនឡើងក៏ដោយ O’Neil នៅតែត្រូវបានគេរំពឹងថានឹងនៅដឹកនាំក្លឹប Wolves សម្រាប់ការប្រកួតជាមួយ West Ham នៅល្ងាចថ្ងៃចន្ទ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបត្រូវបានគេរាយការណ៍ថាកំពុងពិនិត្យទៅលើផែនការបន្ទាប់ ប្រសិនជាជាពួកគេត្រូវការផ្លាស់ប្តូរនៅគ្រូបង្វឹកថ្មី។ លោក Graham Potter ដែលពីមុនមានទំនាក់ទំនងជាមួយក្លឹបនៅតែជាបេក្ខភាពដែលចាប់អារម្មណ៍ដដែរ។ ប៉ុន្តែអតីតគ្រូបង្វឹក Brighton និង Chelsea ត្រូវបានចាត់ទុកថាជាបេក្ខភាពមិនទំនងក្នុងដំណាក់កាលនេះ៕

Previous articleAC Milan មានទំនុកចិត្តអាចអោយកីឡាករ Rafael Leao ស្នាក់នៅបន្តបាន
Next articleFenerbahce កំពុងចរចានាំតារាឆ្នើមម្នាក់ពីក្លឹប Al-Nassr មកកាន់ទួរគី