បរទេស៖ នាយកក្លឹប Fenerbahce លោក Acun Ilicali បានបញ្ជាក់ថាភាគីទួរគីកំពុងចរចាដើម្បីចុះហត្ថលេខាលើកីឡាករ Anderson Talisca ពីក្លឹប Al-Nassr ។
.png?auto=webp&format=pjpg&width=3840&quality=60)
ថ្លែងទៅកាន់ A Spor លោក Ilicali បាននិយាយថា៖ “យើងចង់ចុះហត្ថលេខាលើ Talisca ។ ការចរចាកំពុងបន្តជាមួយ Al-Nassr ។ ការចរចាជាមួយកីឡាករកំពុងដំណើរការល្អ។ ប៉ុន្តែខ្ញុំមិនអាចនិយាយថាយើងបានចុះហត្ថលេខាលើគាត់នៅឡើយទេ។ តម្លៃផ្ទេរគឺតាមអ្វីដែលពួកយើងបានរំពឹងទុក”៕



