បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាអ្នកចាត់ការទូទៅថ្មីរបស់ Leicester City លោក Ruud van Nistelrooy ត្រូវបានគេរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ក្នុងការនាំយកកីឡាករ Toby Collyer របស់ក្រុម Manchester United នៅក្នុងខែមករា។
កីឡាករវ័យ ២០ឆ្នាំនឹងសម្លឹងរកការទទួលបាននាទីបន្ថែមទៀត ហើយអាចនឹងធ្វើការខ្ចីជើងទៅកាន់ក្លឹប Leicester City ដើម្បីធ្វើការអភិវឌ្ឍន៍ទៅលើអាជីពរបស់ខ្លួន៕