បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Real Madrid មានគម្រោងចង់បានខ្សែការពារ Lisandro Martinez របស់ក្លឹបបិសាចក្រហមនៅទីផ្សារដោះដូររដូវក្តៅ ដើម្បីមកពង្រឹងនៅតំបន់ការពាររបស់ខ្លួន។
ប្រភពដដែលបានអោយដឹងថាក្លឹបយក្ស Premier League ទំនងជាមិនអនុញ្ញាតឱ្យកីឡាករដែលស្ថិតនៅក្នុងជម្រើសដំបូងរបស់ខ្លួនចាកចេញពីក្លឹបនោះទេ៕