បរទេស៖ នៅពេលគិត និងពិភាក្សាអំពីកីឡាករ Chelsea ដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា មនុស្សតែងតែជ្រើសរើសតារាឆ្នើមដូចជា Eden Hazard និង Gianfranco Zola ជាដើម។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកក្រឡេកមើលប្រវត្តិសាស្រ្តរបស់ Chelsea វាគឺជាកីឡាករអង់គ្លេសជាចម្បងដែលបានដឹកពួកគេ និងបង្ហាញថាជាតួអង្គសំខាន់ក្នុងអំឡុងពេលដែលទទួលបានជោគជ័យបំផុត និងលំបាកបំផុតរបស់ពួកគេ។
កីឡាករអង់គ្លេសពីរនាក់សំខាន់ដែលធ្វើអោយអ្នកគាំទ្រស្គាល់ Chelsea គឺមានJohn Terry និង Frank Lampard ដែលជាវិរៈបុរសរបស់ក្លឹប និងបានដឹកនាំតោខៀវដល់ដំណាក់កាលជោគជ័យបំផុតរបស់ពួកគេក្នុងប្រវត្តិសាស្ត្រ ដែលនាំឱ្យពួកគេឈ្នះគ្រប់ពានរង្វាន់អង់គ្លេសសំខាន់ៗក៏ដូចជាការសម្រេចបាននូវភាពរុងរឿងនៅតំបន់អឺរ៉ុប ដោយ ឈ្នះ UEFA Champions League ។ ទោះបីជា Terry និង Lampard គឺជាវីរបុរសអង់គ្លេសដ៏សំខាន់ដែលជួយក្រុម Chelsea ក៏ដោយ ក៏មានជនជាតិអង់គ្លេសផ្សេងទៀតដែលតំណាងឱ្យក្លឹបដែលការរួមចំណែករបស់ពួកគេត្រូវបានមើលរំលងដោយសារតែពួកគេមិនបានលេងក្នុងសម័យកាលដែលទទួលបានជោគជ័យ។ កីឡាករទាំងនោះរួមមាន Dennis Wise, Peter Osgood និង Jimmy Greaves ។
ពេលនេះ GIVEMESPORT បានដាក់ចំណាត់ថ្នាក់កីឡាករអង់គ្លេសដ៏អស្ចារ្យបំផុតទាំង ១០ ក្នុងប្រវត្តិសាស្ត្រ Chelsea ខណៈដែលកីឡាករ Cole Palmer និង Levi Colwill ជាពិសេសនឹងសង្ឃឹមថានឹងចូលទៅក្នុងបញ្ជីនេះនាពេលអនាគត៕