Man Utd គ្រោងលក់កីឡាករជាងពាក់កណ្តាលក្រុម

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាបានឈានដល់ការឯកភាពផ្ទៃក្នុងដែលថាកីឡាករច្រើនជាងពាក់កណ្តាលនៃក្រុមបច្ចុប្បន្នរបស់ពួកគេអាចត្រូវបានលក់ប្រសិនបើទទួលបានសំណើរដ៏គួរឱ្យទាក់ទាញ។

ខណៈពេលដែលផ្នែកសំខាន់នៃបញ្ជីឈ្មោះត្រូវបានចាត់ទុកថាអាចលក់​ ប៉ុន្តែកីឡាករមួយចំនួនអាចនឹងត្រូវរក្សាទុកដូចជា Amad Diallo, Kobbie Mainoo, Noussair Mazraoui, Matthijs de Ligt, Leny Yoro និងអ្នកចាំទី Andre Onana ៕

Previous articleSaha ណែនាំ Amorim អោយផ្ទេរយកកីឡាករម្នាក់នេះ
Next articleតេក្វាន់ដូ WT ក្រសួងមហាផ្ទៃមកដល់មាតុប្រទេសវិញ ក្រោយឈ្នះមេដាយ៧គ្រឿងជូនជាតិ ពីព្រឹត្តិការណ៍ ASIAN OPEN POLICE TAEKWONDO CHAMPIONSHIPS