បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប West Ham ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការលក់ខ្សែបម្រើកណ្តាល Lucas Paqueta នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
កីឡាករ Paqueta ត្រូវបានរាយការណ៍ថាចង់ត្រឡប់ទៅប្រេស៊ីលវិញហើយចូលរួមជាមួយក្លឹបកាលពីកុមារភាពរបស់គាត់ គឺក្លឹប Flamengo។ ម៉្យាងវិញទៀត ក្រុមញញួរធំ គ្រោងនឹងប្រើប្រាស់ថ្លៃផ្ទេរដើម្បីចុះហត្ថលេខាលើកីឡាករ Igor Jesus ពី Botafogo ៕