Southampton សម្រេចចិត្តបញ្ចប់តួនាទីរបស់អ្នកចាត់ការ Russell Martin

បរទេស៖ ក្លឹប Southampton បានចែកផ្លូវជាមួយគ្រូបង្វឹក Russell Martin ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៥-០ ទល់នឹង Tottenham Hotspur នៅផ្ទះ។ លោក Simon Rusk គ្រូបង្វឹក U-២១ របស់ក្លឹបនឹងទទួលបន្ទុកក្រុមបណ្តោះអាសន្ន។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានបញ្ជាក់ថា៖ “យើងអាចបញ្ជាក់បានថាយើងបានសម្រេចចិត្តដ៏លំបាកក្នុងការចែកផ្លូវជាមួយអ្នកគ្រប់គ្រងក្រុមដំបូងរបស់យើងគឺ Russell Martin”៕

Previous articleWest Ham គ្រោងនឹងលក់ Lucas Paqueta នៅក្នុងទីផ្សារខែមករានេះ
Next articleគ្រូបង្វឹកក្រុមជម្រើសទីម័រខាងកើត សង្ឃឹមថាអាចយក ៣ពិន្ទុក្នុងការប្រកួតជាមួយកម្ពុជា