ភ្នំពេញ៖ នៅក្នុងសន្និសិទ្ធសារព័ត៌មានមុនពេលប្រកួត ASEAN Mitsubishi Electric Cup™ 2024 រវាងក្រុមជម្រើសជាតិកម្ពុជា និង ទីម័រខាងកើត លោក Simon Elisettche គ្រូបង្វឹកក្រុមជម្រើសទីម័រខាងកើត បាននិយាយថា៖
“ខ្ញុំពិតជាសប្បាយរីករាយដែលបានមកកាន់ទីនេះ ដើម្បីប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃស្អែក។ ជារឿយៗយើងតែងតែទស្សនាលីគកម្ពុជា ខ្ញុំបានឃើញពីការរីកចម្រើននៃកម្រិតបាល់ទាត់របស់កម្ពុជា ព្រោះកីឡាកររបស់យើងមួយចំនួនកំពុងលេងនៅលីគកម្ពុជា។ ការប្រកួតថ្ងៃស្អែកជាការប្រកួតចុងក្រោយរបស់យើងកនុងព្រឹត្តិការណ៍នេះសម្រាប់ក្រុមកម្ពុជាគឺជាក្រុមមួយដែលល្អ ប៉ុន្តែយើងនឹងខំប្រឹងឪ្យអស់ពីសមត្ថភាព ហើយយើងសង្ឃឹមថាក្រុមនឹងធ្វើបានល្អ និងទទួលបាន ៣ពិន្ទុក។ សូមអរគុណ”៕