គ្រូបង្វឹកក្រុមជម្រើសកម្ពុជាសង្ឃឹមថានឹងអាចយកលទ្ធផលល្អជូនដល់អ្នកគាំទ្រ

ភ្នំពេញ៖ នៅក្នុងសន្និសិទ្ធសារព័ត៌មានមុនពេលប្រកួត ASEAN Mitsubishi Electric Cup™ 2024 រវាងក្រុមជម្រើសជាតិកម្ពុជា និង ទីម័រខាងកើត លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសកម្ពុជាបាននិយាយថា៖

May be an image of 1 person and text

“សម្រាប់ថ្ងៃស្អែកជាការប្រកួតទី៣ របស់យើងក្នុងព្រឹត្តិការណ៍នេះ ហើយ២ប្រកួតកន្លងមក សម្រាប់លទ្ធផលគឺមិនអាក្រក់ពេកទេ។ ប្រកួតថ្ងៃស្អែកពួកយើងនឹងខិតខំឪ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជំនះ។ ថ្វីត្បិតតែកីឡាកររបស់យើងមួយចំនួនបានរបួស និងមិនអាចបន្តក្នុងព្រឹត្តិការណ៍នេះក៏ពិតមែន យើងនៅមានកីឡាករផ្សេងដែលអាចជំនួសពួកគាត់បាន ហើយយើងនៅតែមានជំនឿលើក្រុមជម្រើសជាតិកម្ពុជា ថានឹងអាចយកលទ្ធផលល្អជូនដល់អ្នកគាំទ្រ។ សូមអរគុណ”៕

Previous articleគ្រូបង្វឹកក្រុមជម្រើសទីម័រខាងកើត សង្ឃឹមថាអាចយក ៣ពិន្ទុក្នុងការប្រកួតជាមួយកម្ពុជា
Next articleកីឡាករ Chico Conceição សប្បាយរីករាយនៅក្នុងក្លឹប Juventus