បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹបកំពូលៗជាច្រើនក្នុងក្របខ័ណ្ឌ Premier League បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានៅខ្សែការពារឆ្វេង Antonee Robinson របស់ Fulham ។
កីឡាករ Robinson វ័យ ២៧ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍របស់ Liverpool និង Manchester City បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អ។ កីឡាករសញ្ជាតិអាមេរិករូបនេះបានបង្ហាញពីគុណភាពរបស់គាត់ជាមួយនឹងការបញ្ជូនបាល់ពីរលើកក្នុងលទ្ធផលស្មើ ២-២ ក្នុងការប្រកួតរវាង Fulham ទល់នឹង Liverpool នៅកីឡដ្ឋាន Anfield កាលពីចុងសប្តាហ៍មុន។ Manchester United និង Chelsea ក៏ត្រូវបានគេនិយាយថាកំពុងតាមដានខ្សែការពាររូបនេះដូចគ្នា។ ទោះបីជាមានការចាប់អារម្មណ៍កើនឡើងក៏ដោយ Robinson នៅតែស្ថិតក្រោមកិច្ចសន្យានៅ Fulham រហូតដល់ឆ្នាំ២០២៨៕