មិនធម្មតា!! ទើបតែអាយុ ១៨ឆ្នាំ ប៉ុន្តែមានក្លឹបជាច្រើនប្រជែងគ្នាចង់បាន

បរទេស៖ កីឡាករ Paul Wanner ដែលជាខ្សែបម្រើប្រយុទ្ធដែលមានចំណាត់ថ្នាក់ខ្ពស់របស់ Bayern Munich បានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹប Bundesliga មួយចំនួន។ បច្ចុប្បន្នគាត់កំពុងលេងខ្ចីជើងនៅក្លឹប FC Heidenheim ហើយកីឡាករវ័យ ១៨ឆ្នាំរូបនេះកំពុងទទួលបានការចាប់អារម្មណ៍នឹងទម្រង់លេងដ៏ល្អរបស់គាត់ ដោយជំរុញឱ្យក្រុមលំដាប់កំពូលតាមដានការអភិវឌ្ឍន៍របស់គាត់យ៉ាងដិតដល់។

នេះបើយោងតាមការចេញផ្សាយរបស់ Christian Falk of Bild បានអោយដឹងថាក្លឹប Borussia Dortmund នាំមុខគេក្នុងការបង្ហាញពីចំណាប់អារម្មណ៍ រួមជាមួយនឹង Bayer Leverkusen, RB Leipzig, Eintracht Frankfurt និង VfB Stuttgart ៕

Previous articleក្លឹបយក្សដល់ទៅ៤ នៅអង់គ្លេស ដែលចង់បានកីឡាករ Antonee Robinson
Next articleភ្នាក់ងាររបស់កីឡាករ Kevin De Bruyne បានជួបពិភាក្សាជាមួយក្លឹបនៅអាមេរិក