បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍អំពីការធានាការចុះហត្ថលេខាលើកដំបូងនៃយុគសម័យរបស់លោក Ruben Amorim ជាមួយនឹងការមកដល់នៃទីផ្សារដោះដូរនៅឆ្នាំ២០២៥ សម្រាបកីឡាករសញ្ជាតិប៉ារ៉ាហ្គាយ Diego Leon ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករវ័យ ១៧ឆ្នាំបានយល់ព្រមចូលរួមជាមួយ United ចាប់ពីខែកក្កដា ឆ្នាំ២០២៥ នៅពេលដែលគាត់មានអាយុ ១៨ឆ្នាំ។ យុវជនឆ្នើមរូបនេះនឹងចូលរួមជាមួយក្រុមបិសាចក្រហមក្នុងតម្លៃប្រមាណ ៣លានផោន ជាមួយនឹងតម្លៃបន្ថែម ៣លានផោនផ្សេងទៀត៕